ព័ត៌មានជាតិ

ស្ត្រី២នាក់ លូកកាបូបមិនសម្រេច នៅតំបន់ផាប់ស្ត្រីត ត្រូវបានឃាត់ខ្លួន

សៀមរាបៈ ស្ត្រីពីរនាក់ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន សង្ស័យករណីលូកកាបូប ប្រជាពលរដ្ឋដែលកំពុងលេងបាញ់ទឹក មិនបានសម្រេច នៅតំបន់ផាប់ស្ត្រីត។

ហេតុការណ៍បានកើតទ្បើងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចន្លោះម៉ោង ២១ និង៣០នាទី និង ២៣ និង៣០នាទី នៅតំបន់ផាប់ស្ត្រីត នៃក្រុងសៀមរាប។

ជនសង្ស័យឈ្មោះ ផល ស្រីលក័ ភេទស្រី អាយុ ២៧ឆ្នាំ នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះ ចិត្ត ឆៃវ៉ាន់ អាយុ៣១ឆ្នាំ នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ពីបទអំពើលួចមិនបានសម្រេច (លូកហោប៉ាវ)។

ក្រោយសាកសួរជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណង មកធ្វើសកម្មភាពលួចមែន តែលួចមិនបានត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង៕

មតិយោបល់