ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទេចមុខ និងបុកក្បាលពុះចែកទ្រូងផ្លូវបាក់១កង់ របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តនីសាន់មួយគ្រឿងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តធុនត្រា បុកបញ្ឆិតខាងមុខ ផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តធុនត្រារ៉េចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ។ ឯរថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខការ៉ាសសាំង សូគីម៉ិច តាមបណ្តោយយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកនីសាន់មួយគ្រឿង ពណ៌ខ្លាញ់ ក្តាម ពាក់ផ្លាកលេខភ្នំពេញ 2AI-1048 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីជើងទៅត្បូ ឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ បានបង្អង់ល្បឿនឈប់ ខណៈមានរថយន្តមួយគ្រឿង បើកឆ្លងកាត់ពីមុខ បន្ទាប់មករថយន្ត នីសាន់ក៏បានបន្តទៅមុខបានបន្តិច ក៏មានរថយន្តម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BG-4176 បើកបរដោយបុរសម្នាក់ រួមដំណើរនឹងប្រុសស្រី៣នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបញ្ឆិតផ្នែកខាងមុខ ខាងឆ្វេងរថយន្ត នីសាន់ពេញទំហឹង បណ្ដាលឲ្យរថយន្តធុនត្រា រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រួចមិនទាន់អស់ល្បឿន បានបានបន្តទៅមុខប្រមាណជិត ៣០ ម៉ែត្រទៅមុខលែងរួច បណ្ដាលឲ្យអ្នកបើកបររថយន្តនីសាន់ រងរបួសក្បាល ។ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ៕

មតិយោបល់