ព័ត៌មានជាតិ

ជំនួយការមេធាវីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកគិរីវង់

តាកែវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង ៣និង១៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកកៀររថយន្តពីមុខ បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាល ស្ថិតត្រង់ផ្លូវបំបែកជាបួន ក្នុងភូមិជ្រោយស្លែង សង្កាត់គិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ម៉ូតូបង្កម៉ាក ស្កុបពី ពណ៌ស គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ស៊ុន សុភឿន ភេទប្រុស (របួសស្រាល) មិនពាក់មួកសុវត្ថិភាព មុខរបរកសិករ រួមដំណើរជាមួយគ្នា២នាក់ទៀត ១/ឈ្មោះ សាត ស្រីមុំ ភេទស្រី (របួសធ្ងន់) មុខរបរកសិករ ២/ឈ្មោះ ហត សារ៉េត ភេទស្រី របួសស្រាល មុខរបរកសិករ។

រថយន្តរងគ្រោះ ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6472 បើកបរដោយឈ្មោះ ស៊ឹម សុវណ្ណរ៉ា ភេទប្រុស មុខរបរ ជំនួយការមេធាវី។

ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់