ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តន៍ច្បាប់ ចាក់សោកង់រថយន្ត ដែលឈប់ចតអនាធិបតេយ្យ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរខណ្ឌសែនសុខ បន្តចុះអនុវត្តន៍ច្បាប់ ដោយចាក់សោកង់រថយន្ត ដែលឈប់ចតគ្មានរបៀបរៀបរយ តាមផ្លូវសារធាណៈ ត្រង់ចំណុចក្នុងបរិវេណផ្សារឈូកមាស ស្ថិតក្នុងក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ នៅក្នុងបរិវេណខាងលើនេះ គឺដោយមានបទបញ្ជាពីលោកអភិបាល នៃគណៈអភិបាលខណ្ឌ និងលោក អធិការនគរបាលខណ្ឌ បានចាត់កម្លាំងចុះធ្វើការណែនាំ ក៏ដូចជាចាប់ឃាត់រថយន្តទាំងឡាយណា ដែលឈប់ចតតាមបណ្តោយផ្លូវសាធារណៈ គ្មានរបៀបរៀបរយតាមផ្លូវនានា ក្នុងខណ្ឌយកទៅធ្វើការអប់រំ ក៏ដូចជាផាកពិន័យទៅតាមច្បាប់ ដែលបានកំណត់។

តាមប្រភពដែលបានបន្តទៀតថា ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានធ្វើការឃាត់រថយន្ត ឈប់ចតលើផ្លូវសារធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងធ្វើអោយកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ។

លោកបន្តអោយដឹងទៀតថា ក្នុងរយៈពេលព២ថ្ងៃជាប់គ្នានេះ បានឃាត់រថយន្តចំនួន១៥គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន១គ្រឿង យកទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការផាកពិន័យ ដោយចេញនូវវិក័យប័ត្តជូនម្ចាស់រថយន្តត្រឹមត្រូវ តាមការកំណត់ ដោយច្បាប់ និងមួយចំនួនទៀត សមត្ថកិច្ចបានធ្វើការអប់រំឲ្យយករថយន្ត ត្រឡប់ទៅវិញ ដោយធ្វើកិច្ចសន្យាត្រឹមត្រូវផងដែរ។

ក្នុងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ ចំពោះរថយន្ត ដែលឈប់ចតនៅលើចិញ្ចើមផ្លូវសារធារណៈ គ្មានរបៀបរៀបរយ ទាំងនោះ គឺត្រូវធ្វើជាប្រចាំ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចតរថយន្តឲ្យមានរបៀបរៀបរយ៕

មតិយោបល់