ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ប៉ូលិនតាមទាន់ មានអីខ្នោះ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញនគរបាល នៃអធិការដ្ឋានក្រុងសួងសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សង្ស័យខាងលើ មានឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា៖ រូបគេបានធ្វើសកម្មភាព លួចយកម៉ូតូ ម៉ាកវ៉េវឆ្លាម ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ មានលេតួ៣៩៥២ លេខម៉ាស៊ីន៦៣៩៥៣២៦ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះថុន ចន្ថា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង
៩ និង១៥ នាទី ខណ:ដែលម្ចាស់ទុកម៉ូតូមុខផ្ទះ ( ទុកសោជាប់ម៉ូតូ) ហើយជនរងគ្រោះ បានដើរទៅមើលគេបាញ់ថ្នាំស្មៅក្រោយផ្ទះ។

ក្រោយដឹងថាបាត់ម៉ូតូ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ទើបកម្លាំងជំនាញបានបើកការស្រាវជ្រាវ រហូតចាប់បានជនសង្ស័យ នៅចំណុចខាងលើ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី និងបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញផងដែរ៕

មតិយោបល់