កំពង់ឆ្នាំងៈ សមត្ថកិច្ច បានប្រាប់ Post News ថា ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតហើយ ករណីដេញវ៉ៃគ្នាផ្អើលពេញហ្វេសប៊ុក នៅវេលាម៉ោង ៨ និង២០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចក្នុង ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ដោយទ្បែកជនសង្ស័យម្នាក់ទៀត (អ្នកកាន់ដាវ) សមត្ថកិច្ច បានបញ្ជាក់ថា មិនទាន់ឃាត់ខ្លួនបានទេ កំពុងធ្វើការស្រាវជ្រាវ ហើយជនសង្ស័យ ដែលឃាត់ខ្លួនបាន កាលពីម្សិលមិញ និងព្រឹកមិញនេះ បានបញ្ជូនទៅស្នងការនគរបាលខេត្តហើយ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់