ភ្នំពេញ: លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានប្រាប់Post Newsថា មានករណី បុរសម្នាក់បានឈ្លោះប្រកែកជាមួយប្រពន្ធ រហូតទាញកាំបិតបុង័តោមកអារ.ក ប្រពន្ធ បណ្ដាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោង ៧និង ៣០ នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យជាប្តីខាងលើ មានឈ្មោះ រី ភារៈ អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងស្ដ្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ញ៉ាញ ស្រីមុំ អាយុ៤០ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
មុនពេលកើតហេតុ បុរសជាប្ដីបានដើរមកពីផឹកស្រាជាមួយមិត្ដភក្តិ ដោយបានមកហៅប្រពន្ធទៅផ្ទះស្រាប់ តែប្រពន្ធបាននិយាយថា កុំចេះដឹងរឿងអញ ទើបឈ្លោះគ្នាយ៉ាងខ្លាំងឈានដល់ប្ដីទាញកាំបិតបុង័តោមកអារ.កប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់តែម្តង។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានផងដែរ៕
មតិយោបល់