ព័ត៌មានជាតិ

សាំយ៉ុង ពន្លះម៉ូតូ MSX ផ្ដាច់ជីវិតមនុស្ស ២នាក់ នៅស្រុកកំរៀង

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០និង៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ នៅចំណុចផ្លូវជាតិលេខ៥៧បេ ចន្លោះម៉ែត្រគីឡូលេខ ៣៤-៣៥ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

បង្កដោយម៉ូតូ ម៉ាក MSX ពណ៌ខ្មៅ C125 ពាក់ស្លាកលេខ 1AB-9878 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ខុំ វី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (របួសធ្ងន់ស្លាប់នៅមន្ទីពេទ្យខេត្តបាត់ដំបង) អ្នករួមដំណើឈ្មោះ ថន ធួន ភេទបរុស អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ។

រថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ 2AG-3141 ដឹកផ្លែឈើបើកបរពីលិចទៅកើត អ្នកបើកបររត់គេចបាត់។

មូលហេតុ៖ មិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង សមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយពេលក្រោយ តាមនីតិវិធី៕

មតិយោបល់