ព័ត៌មានជាតិ

ទឹកភ្នែកម្តាយស្រក់ស្ទើខ្សោះខ្លួន ! បន្ទាប់ពីកូនត្រូវគោយន្តកន្ត្រៃកិនក្បាលបែកធ្លាយខួរស្លាប់ ភ្លាមៗ

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខណៈ ពេលរត់ទៅតោងគោយន្តកន្ត្រៃដឹកធុងបាស និងមេក្រូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវបេតុង ក្នុងបរិវេណវត្តរលំជ្រៃ ស្ថិតក្នុងភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកអធិការរង ទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកបានឲ្យដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះ ឡិ តុលា អាយុ៧ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ ។
លោកអធិការរង បានបញ្ជាក់ថានៅមុនពេលកើតហេតុ អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះមុយ ហាន់ ភេទប្រុសអាយុ៣៨ ឆ្នាំរស់នៅភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពិធីរាំធុងបាស ក្នុងវត្តត្រូវបានបញ្ចប់ ក៏រៀបចំដឹកធុងបាសនិងអូសម៉ាស៊ីនភ្លើងចេញពីវត្ត ស្របពេលនោះកុមារារងគ្រោះ បានរត់តោងគោយន្តចៃដន្យក្មេងនោះ របូតដៃ ក៏ត្រូវកង់គោយន្តខាងក្រោយកិនចំហៀងក្បាល បែកធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងនិងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំភូមិថ្មី យកទៅរក្សាទុកនៅប៉ុស្តិ៍ និងរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីដោះស្រាយតាមនិតិវិធី ៕

 

មតិយោបល់