កណ្តាលៈ ស្រឡាញ់គ្នាយូរហើយ នាំអូនទៅគេងជាមួយ ម្តាយនាងតាមរកឃើញ ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនប្តឹងពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ករណី កើតហេតុថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨និង៣០នាទី នៅចំនុចភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខ ស អ ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរកម្មការិនី ។
ចំណែកបុរសដែលជាជនសង្សយ័ ឈ្មោះគា វ៉ាន់ដេត ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
តាមរឿងហេតុបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុអ្នកទាំងពីរធ្លាប់ទាក់ទងស្រលាញ់គ្នា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៣០នាទីជនសង្សយ័បានហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន រួចបានរួមភេទជាមួយគ្នាក្នុង១យប់ ពីរដង រយះពេល៦ យប់កន្លងមកនេះ ។
លុះដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ម្ដាយរបស់ជនរងគ្រោះតាមរកឃើញកូន ក៏ប្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយពីឃាត់ខ្លួនជនសង្សយ័រួច បានសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះក្នុងមួយយប់០២ដង រយះពេល០៦យប់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់