ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទឹកជំនន់មិនធ្លាប់មាននៅអាមេរិក សម្លាប់មនុស្ស៣នាក់ និងបាត់ខ្លួនច្រើននាក់

អាមេរិកៈ ប្រព័ន្ថផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរមួយនៅក្នុងភាគខាងត្បូងនៃរដ្ឋ Louisiana សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបាត់ខ្លួនជាច្រើននាក់ កាលពីថ្ងៃសុក្រ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦។
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ ហើយសាលារៀន ផ្លូវថ្នល់និងការិយាល័យរដ្ឋត្រូវបានបិទ ដោយសារទឹកភ្លៀងបានគ្របដណ្តប់លើផ្ទៃដីជម្រៅ១៧,៨ ទៅ ២៥.៤ សង់ទីម៉ែត្រ ។

អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានប្រកាសអាសន្នកាលពីថ្ងៃសុក្រទូទាំងរដ្ឋមួយនេះ ថាវាអាចនឹងបន្តប៉ះពាល់រហូតដល់ថ្ងៃទី ១០ ខែកញ្ញាខាងមុខ ហើយលោកបានហៅទឹកជំនន់មួយនេះថា “ចម្លែក ឬ មិនធ្លាប់មានពីមុនមក” ។
ប៉ូលិសក្នុងតំបន់ និង កងការពារជាតិត្រូវបានស្នើសុំឲ្យធ្វើប្រតិបត្តិការជួយសង្គ្រោះ ហើយ ការិយាល័យរបស់អភិបាលរដ្ឋ សុំឲ្យអ្នកស្រុកគោរពស្លាកសញ្ញាចរាចរណ៍ និង ពិនិត្យមើលព័ត៌បន្ថែមក្រោយៗទៀតមានឲ្យច្បាស់លាស់។
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់៣នាក់ និងបាត់ខ្លួនជាច្រើននាក់ ហើយក្រុមជួយសង្គ្រោះកំពុងតែបន្តស្វែងរក៕

Flood in UsFlood in Us1Flood in Us2Flood in Us3Flood in Us4

មតិយោបល់