ព័ត៌មានជាតិ

លួចម៉ូទ័របូមកម្ដៅរបស់មន្ត្រីក្រសួងសាធារណៈការម្នាក់ ម្ចាស់មកទាន់ ជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ លួចម៉ូទ័របូមកម្ដៅរបស់មន្ត្រីក្រសួងសាធារណៈការ យកចេញមិនរួច ហៅបក្ខពួកម្នាក់ទៀតមកជួយ ស្រាប់តែម្ចាស់មកទាន់ស្រែកឆោឡោ ដឹងដល់សមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ មេសា ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូតិ៍លក់គ្រឿងសំណង់ ផ្លូវបេតុង ក្រុមទី១៥ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចល្បាតសហប៉ុស្តិ៍ បានឃាត់ជនសង្ស័យពីរនាក់៖ ទី១ ឈ្មោះអ៊ែល សុះហ្វីន ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ មុខរបរ មិនពិតប្រាក ជាមុសញ្ញាចាស់ (មានសារធាតុញៀន) និងទី២ ឈ្មោះសេត រ៉ូហ្សិត ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ ទូច ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៧៧H ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមន្រ្តីក្រសួងសាធារណៈការ ។

សម្ភារៈដកហូតរួមមាន ៖ម៉ូទ័របូមកម្ដៅ មួយគ្រឿង ម៉ូតូមួយគ្រឿងម៉ាកC125 គ្មានស្លាកលេខ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានជិះម៉ូតូចេញពីផ្ទះ ពេលមកដល់កន្លែងកើតហេតុ បានឈប់ម៉ូតូចូលទៅក្នុងដីឡូត៏ឃើញម៉ូទ័រ រួចលើកយកមិនរួច ក៏ជិះម៉ូតូទៅហៅបក្ខពួកម្នាក់ទៀតមកជួយយក តែពេលមកដល់កំពុងធ្វើសកម្មភាពលួច ក៏ត្រូវម្ចាស់មកទាន់ ស្រែកឆោឡោ ស្របពេលដែលសមត្ថកិច្ច កំពុងល្បាតក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់