ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! ចោរធ្វើសកម្មភាពឆក់ ៣នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង០០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅចំណុចមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (កាល់ពីថ្ងៃទី២៣-០៧-២០១៩វេលាម៉ោង០៦ និង៤០នាទី) បង្កឡើងដោយជនសង្ស័យ០៤នាក់ គេចខ្លួនម្នាក់ មធ្យោបាយម៉ូតូ០២គ្រឿង ។

ជនសង្ស័យ ០៣នាក់រួមមាន ៖
១-ឈ្មោះ អេង អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
២-ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ទូច វីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៧៤ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ កាបូបស្ពាយចំនួន០១ (មានទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO , ខ្សែកមាសទម្ងន់១តម្លឹង មួយខ្សែ, ខ្សែកផ្លាកទីនទម្ងន់៧ជី មួយខ្សែ , លុយដុល្លា៥០០ដល្លា , លុយខ្មែរ៨០០.០០០រៀល និងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក)។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HT-7360 របស់ជនសង្ស័យ ។

ដំណើររឿង ៖ មុនពេលកើរហេតុ ថ្ងៃទី២៣-០៧-២០១៩ វេលាម៉ោង ០៦ និង៤០នាទី ជនរងគ្រោះ កំពុងជិះមូតូ ជាមួយប្តីក្នុងគោលបំណងទៅទិញបន្លែរនៅផ្សារដើមគរ ពេលជនរងគ្រោះ ធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូ០២គ្រឿង មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែកជនរងគ្រោះ បានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ រួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។

លុះដល់ថ្ងៃទី ២៧-០៧-២០១៩ វេលាម៉ោង ២១ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ នៅចំណុចខាងលើ យកមកធ្វើការសាសកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ សាក់ គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់