ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! បុរសម្នាក់វាយប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: នៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ (វាយប្រពន្ធ) ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ប៉ូ គឹមហួ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិសង្កាត់កើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ យ ឆ វ ន អាយុ ២១ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលជាមួយជនសង្ស័យ (របួសធ្ងន់)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់