ព័ត៌មានជាតិ

រថយន្ដហាយទ្បែនឌ័រ បុកបុរសម្នាក់ បណ្ដាលឲ្យរងរបួស នៅភូមិរថក្រោះឆេះ

ប៉ៃលិន: នៅវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ដ នៅចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនបង្កឈ្មោះ ហេង វីណា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបររត់ Taxi មានទីនៅនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើករថយន្តម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5089 គ្មានរបួស។

ជនរងគ្រោះឈ្មោះ ស៊ិន ញ៉ន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិសួនអំពៅកើត ឃុំខកមូស សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូ ម៉ាក VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1F-8788។

មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន ។

ភ្លាមៗផងដែរ រថយន្តបង្កបើករត់ តែត្រូវកម្លាំងចរាចរណ៍ខេត្ត ឃាត់បាន នៅចំណុចភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុង/ខេត្តប៉ៃលិន។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯវត្ថុតាងត្រូវបានយកមករក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់