ព័ត៌មានជាតិ

មកលេងផ្ទះឃើញម៉ូតូគេល្អជាងរបស់ខ្លួនប្រើល្បិចជិះយកទៅបាត់

កណ្តាល: ករណីឆរបោកម៉ូតូដែលកើតហេតុនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង
០០នាទី នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល ។

ជនរងគ្រោះមានឈ្មោះសុន ថាវរី ​ភេទស្រីអាយុ១២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

ជនសង្ស័យឈ្មោះ ឆៅ វ៉ាន់នី ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(គេចខ្លួន)មានទីលំនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

សម្ភារ:ដែលបាត់បង់ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ1AE 5887។

វត្ថុតាងចាប់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបជ្រុង៩០ពណ៌ទឹកប៊ិកផ្លាកលេខកណ្ដាល1AF-2016 (ម៉ូតូជនសង្ស័យ) ។
តាមរឿងហេតុនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី មានជនសង្ស័យ បានមកលេងនៅផ្ទះឈ្មោះរុំ ស្រីសាវ (ត្រូវជាម្ដាយឈ្មោះសុន ថាវរី)ស្ថិត ភូមិរកាឃុំក្រាំងយ៉ូវ ពេលនោះឈ្មោះឆៅ វ៉ាន់នី បានប្រើឲ្យឈ្មោះ សុន ថាវរី ទិញបាកាស់ឲ្យខ្លួន ។ ក្រោយពេលឈ្មោះសុន ថាវរីជិះម៉ូតូយកបាកាស់មកឲ្យ ភ្លាមនោះឈ្មោះឆៅ វ៉ាន់នីបានខ្ចីម៉ូតូពីឈ្មោះសុន ថាវរី ដោយនិយាយថា ទៅទិញសាំងមកចាក់ម៉ូតូ(គុបជ្រុង) ឈ្មោះសុន ថាវរី បានប្រគល់ម៉ូតូម៉ាកហុងដាសេ១២៥ខាងលើទៅឈ្មោះឆៅ វ៉ាន់នីជិះទៅបាត់រហូតដល់សព្វថ្ងៃ ដោយបន្សល់ទុកនូវម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងនៅ
កន្លែងកើតហេតុ ។
រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង០០នាទីព្រឹកទើបជនរងគ្រោះមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវដើម្បីស្វែងរកមុខសញ្ញាយកមកចាត់ការតាមនីតិវីធី ៕

 

មតិយោបល់