ព័ត៌មានជាតិ

តៃកុងងោកមួយភាំង បើករថយន្តធ្លាក់ផ្លូវ របួសមនុស្សជាច្រើននាក់

សៀមរាប: នៅវេលាម៉ោង០៥ និង ១០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកធ្លាក់ផ្លូវ នៅចំណុចផ្លូវជាតិលេខ៦ ត្រង់បង្គោលភ្លើងលេខ០៩៩៣ ស្ថិតក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-0069 ដឹកអ្នកដំណើរពីខេត្តត្បូងឃ្មុំទៅក្រុងប៉ោយប៉ែត បើកពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែបើកខុសផ្លូវ ទៅបុកគល់សង្កែ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ មធ្យម៣នាក់ (ស្រី៤នាក់) និងរបួសស្រាលចំនួន១២នាក់ (ស្រី៥នាក់ប្រុស៧នាក់) និងខូចខាត
រថយន្តមធ្យម។

មូលហេតុ៖ តៃបើកបរ ក្នុងស្ថានភាពងងុយដេក។ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញស្រុក បានចុះវាស់វែង និងកសាងសំណុំរឿង រួមទាំងដកហូតវត្ថុតាង ពាក់ព័ន្ធយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រីឯជនរងគ្រោះ បានបញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពសសរស្តម្ភ មន្ទីរពេទ្យបង្អែកពួក និងពេទ្យឯកជន ក្នុងក្រុងសៀមរាប៕

មតិយោបល់