Post News Media ព័ត៌មានជាតិ សិស្សសាលាវិទ្...

សិស្សសាលាវិទ្យាល័យឥន្ទ្រទេវីម្នាក់ ធ្វើសកម្មភាពឆក់កាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: វេលាម៉ោង ៩យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវសុធារស កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ (រត់គេចខ្លួនម្នាក់) ពីបទលួច ដោយមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ)។

ជនសង្ស័យឈ្មោះសុខ វឌ្ឍន: ហៅ មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ សាលាវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ ផេង លីគីមសួរ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ វិទ្យាល័យព្រះស៊ីសុវត្តិ រស់នៅម្តុំផ្សាកណ្តាល ជាអ្នកឆក់ ចំណែកខ្លួនគេផ្ទាល់ជាអ្នកបើកម៉ូតូ។ ពួកគេទាំង២នាក់ បានធ្វើសកម្មភាពឆក់ចំនួន៣លើកមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វង់ ចាន់ធារ៉ា ភេទស្រីអាយុ២៧ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៤៥ ផ្លូវលំ ភូមិក្តីតាកុយសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖
– ម៉ូតូHonda C125 ពណ៌ខ្មៅស៊េរី២០១៦ ពាក់ស្លាកលេខ1FT- 8573 ភ្នំពេញ
– កាបូបស្ពាយចំនួន១
– កាបូបដៃ ចំនួន១
– លុយដុល្លារ US ចំនួន៣៤៥$
– លុយរៀលខ្មែរចំនួន១៥០០០០០៛
– ទូរស័ព្ទiphoneX ពណ៌ស ១ គ្រឿង
– ទូរស័ព្ទiphon6+ ចំនួន២គ្រឿង
– អត្តសញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក
– ឯកសារមួយចំនួន

ចំពោះសម្ភារ:វត្ថុតាងខាងលើ សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ជូនជនរងគ្រោះវិញរួចហើយ ហើយបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕