ព័ត៌មានជាតិ

យានយន្តមិនគោរពច្បាប់ចរាចរណ៍ជាច្រើនគ្រឿង ត្រូវសមត្ថឃាត់យកទៅប៉ុស្តិ៍

ភ្នំពេញ: នៅចន្លោះចាប់ពីម៉ោង០៧ ព្រឹកដល់ម៉ោង ១០យប់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន ០៨ គ្រឿង រួមមាន៖

១- ម៉ូតូចំនួន ០៦ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង
៣- រថយន្តចំនួន០១ គ្រឿង។

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់