កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មប្ដី ទាញពូថៅកាប់សម្លាប់ប្រពន្ធខ្លួនឯង នៅចំណុចភូមិអណ្តូងរវៀង ឃុំអញ្ចាងរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ជនបង្កជាប្តីមានឈ្មោះ តូច ញ៉ន អាយុ៤១ឆ្នាំ ប្រពន្ធមានឈ្មោះ សូរ ធីម អាយុ៤៦ឆ្នាំ (ស្លាប់ក្នុងថ្លុកឈាម) មានកូនប្រុសឈ្មោះ ញិប សុគុណ អាយុ០៩ឆ្នាំ រងរបួសធ្ងន់ ។
មូលហេតុ៖ ស្រវឹងស្រ ហើយប្រចណ្ឌ។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍អញ្ចាញរូង បានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់