ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ៩ និង ៣៥នាទីយប់ ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវលេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតភូមិក្រាំងចម្រើន ឃុំតាំងយ៉ាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនដឹកដីនិងម៉ូតូ ក្នុងទិសដៅស្របគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក នីសាន់ ពណ៌ខៀវ គ្មានផ្លាកលេខ បានខូចហើយឈប់អែបនៅចិញ្ចើមផ្លូវខាងស្ដាំ បើកបរដោយឈ្មោះ តុប ណាត ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ តៃកុងឡាន រស់នៅភូមិចន្លាតដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួន) ខណ:វេលាកើតហេតុ ក៏មានម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-4620 បើកបរដោយឈ្មោះ ខឹម ម៉េង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិចង្កែប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បុកចំពីក្រោយរថយន្តពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់។

មូលហេតុ៖ អ្នកបើកបរម៉ូតូមានស្ថានភាពស្រវឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់