ព័ត៌មានជាតិ

រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងភ្លៀង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្លាប់ និងរបួស ៣នាក់

បន្ទាយមានជ័យ: កាលពីល្ងាច ថៃ្ងទី២១ ខែមេសា ឆ្នាំ២០១៩ មានភ្លៀង និងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ ០២ភូមិ៖ ភូមិពង្រ និងភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខូចខាតផ្ទះសរុប ២៣ខ្នង។

ខូចខាតទាំងស្រុង ០៤ខ្នង ស្រាល ១៩ខ្នង ស័ង្កសីសរុប ៣៤៤សន្លឹក របួសបែកក្បាលម្នាក់ស្រាល និងរន្ទះបាញ់ស្លាប់មនុស្ស២នាក់ មានទីលំនៅភូមិឈូក ឃុំចង្ហា៕

ដោយទ្បែកមួយករណីទៀត រន្ទះបាញ់ និងខ្យល់កន្ត្រាក់ បន្តធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងស្រុកក្រុងចំនួន៦ ក្នុងខេត្តបន្ទាយមានជ័យ ខូចខាតផ្ទះសរុប ១៥៦ ខ្នង ក្រុងប៉ោយប៉ែត ៤ ខ្នង ស្រុកថ្មពួក៤៣ ខ្នង ស្រុកភ្នំស្រុក ៣៧ ខ្នង ស្រុកព្រះនេត្រព្រះ ២៧ ខ្នង ស្រុកស្វាយចេក ៤ខ្នង និងស្រុកមង្គលបូរី ៤០ ខ្នង៕

មតិយោបល់