ព័ត៌មានជាតិ

រាំធុងបាសវៃគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រមាណ ៤និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធស្រុកចំនួន ៥នាក់ រថយន្ត ១គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឃុន គ្រីម មេបញ្ជាការស្រុក បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទហិង្សាដោយចេតនា (ដេញវាយគ្នាទៅវិញទៅមក ក្នុងពិធីរាំធុងបាស់) ។

ជនសង្ស័យទី១ឈ្មោះ ណែន វីន ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងទី២ឈ្មោះ វែន ហឿត ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។

វត្ថុតាងដកហូតមាន៖
– ខ្សែច្រវាក់ចំនួន ១ ខ្សែ
– ខ្សែក្រវ៉ាត់ចំនួន ១ខ្សែ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕

មតិយោបល់