ព័ត៌មានជាតិ

ម្ដាយស្ទើរលោះព្រលឹង! ឮក្រោកៗ បើកទ្វារខ្វាច់ ឃើញកូន ស្រែកឆោទ្បោ…

កណ្ដាលៈ កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីអត្តឃាត (ចង.ក)សម្លាប់ខ្លួន នៅចំណុចផ្ទះឈ្មោះ សុន សាវី ស្ថិតក្នុងភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ី ឌីណា(ហៅវ៉ា) ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរមុខរបរ កសិករ ទីលំនៅភូមិឃុំកើតហេតុ ។

សភាពរឿងមុនដំបូង៖ ជនរងគ្រោះកន្លងមក ធ្លាប់ត្រូវចរន្តអគ្គិសនីឆក់ និងមានជំងឺរ៉ាំរ៉ៃរយៈពេល៤ ទៅ៥ខែ ហើយមិនបានទៅធ្វើការងារ រកស៊ីអីទេគឺនៅផ្ទះ មុនពេលកើតហេតុ ជនរងគ្រោះ បានយកទូរស័ព្ទដែលទុកនៅលើផ្ទះ មកឲ្យម្តាយ ដើម្បីជួបនិយាយជាមួយកូនស្រីនៅភ្នំពេញ។
បន្ទាប់ពីបាននិយាយជាមួយកូនស្រីចប់ ម្តាយជនរងគ្រោះ ក៏បានសម្រាន្តលក់ទៅ លុះដល់វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ណា មករកជនរងគ្រោះ នៅលើផ្ទះឲ្យជួយដោះសំឡេងទូរស័ព្ទ តែមិនឃើញប្រាប់ម្តាយជនរងគ្រោះថា៖ មិនឃើញ ឌីណា ដេកលើអង្រឹងលើផ្ទះទេ រំពេចនោះគាត់ឮសំឡេងក្រេះក្រោះ ក្នុងបន្ទប់ទឹកក៏ស្ទុះទៅមើល បានឃើញកូនចង.ក ដោយខ្សែជ័រ ប្រវែង ២.៩០ម៉ែត្រ ក្នុងបន្ទប់ទឹក ហើយស្រែកហៅអ្នកជិតខាងឲ្យជួយ ស្រាយចំណង និងរាយការណ៍ជូននគរបាលប៉ុស្តិ៍។

ក្រោយទទួលព័ត៌មានមកកម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍ លោកមេឃុំ លោកគ្រូពេទ្យមណ្ឌលសុខភាពព្រែកឬស្សី ចុះត្រួតពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់