ព័ត៌មានជាតិ

សង្វៀន​ភ្នាល់​ជល់បក្សី​កីឡា​ដុះ​ស្លែ​មួយកន្លែង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​

បាត់ដំបង​៖​សង្វៀន​លេង​ល្បែង​ភ្នាល់​បញ្ជល់មាន់​ដុះ​ស្លែរ​មួយ​កន្លែង គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​ទេ​សមត្ថកិច្ច​បង្ក្រាប មាន​តែ​មក​យក​លុយ ធ្វើឲ្យ​បាត់​អស់​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​។​

​ទីតាំង​ល្បែងភ្នាល់​បក្សី​កីឡា​នេះ​ជា​របស់​ឈ្មោះ​លោក វឿន ដែល​មាន​លំនៅដ្ឋាន​ជាប់​ទី​តាំងភ្នាល់​នេះ​គឺ​ស្ថិត​នៅ​ចំណុច​ភូមិ​ស្រាប​ក្រសាំង សង្កាត់​អោម៉ាល់ ក្រុង និង​ខេត្ត​បាត់ដំបង ខណះពេលដែល​អ្នកយក​ព័ត៌មាន​យើង​ចូល​ទៅ​ថត​ផ្តិត​យក​រូបភាព​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​លោក វឿន ដែល​ជា​ម្ចាស់​ប្រាប់​ទៅ​អ្នក​ដែល​ចូលរួម​ភ្នាល់​ថា មិនបាច់ចាំ​នាំគ្នា​ខ្លាច​ទេ​ឲ្យ គេ​ថត​អី ថត​ទៅ​ព្រោះ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាបន័អ​ស់​ហើយ​លេង​តាម​សប្បាយ ប៉ុន្តែ​បងប្អូន​ដែល​បាន​ទៅ​ចូលរួម​លេង​ល្បែង​នេះ​ខ្លាច​ក៍​នាំគ្នា​រត់​អស់​ទៅ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ស្អប់ខ្ពើម​ការលេង​ល្បែងភ្នាល់​គ្រប់​ប្រភេទ បាន​ប្រាប់ថា សង្វៀន​បញ្ជល់មាន់​មួយ​នេះ​ដុះ​ស្លែ​យូរណាស់​ហើយ​ពុំ​ដែល​ឃើញ​មាន សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ឃើញ​តែ​ចូល​មក​ដល់ក៍​ត្រឡប់​ទៅ​វិញ​បាត់ មិនដឹង​ថា​មក​ធ្វើ អ្វី​ទេ ប្រហែល​មក​យក​លុយ​ដូច​ម្ចាស់​សង្វៀន​ថា​ហើយ​មើល​ទៅ​នោះ​។​
​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ខាង​អធិការរង​ក្រុង​បាត់ដំបង​គឺ​លោក សោម បាន​ប្រាប់​អ្នក​យក​ព័ត៏មាន​យើង​តាម​ទូរសព្ទ័​ថា លោក មិន​ដែល​បាន​ដឹងថា​នៅ​ចំណុច​ខាងលើ​នេះ​មាន​ទី តាំង​លេង​ល្បែង​ភ្នាល់​ជល់​មាន់​ទេ នេះ​ប្រហែល​ជា​មន្ត្រី​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល បានដឹង រឿង​នេះ​ដែរ​ឬ​ក៍​អត់ ឬ​ក៍​ដឹង​ហើយ​មិន​រាយការណ៍ ៕

2014-10-30_172852

មតិយោបល់