កណ្ដាលៈ ករណីហិង្សាដោយចេតនា នៅចំណុចហាងជំនោធម្មជាតិ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ៥និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ ស៊ាង រិទី្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នាយរងប៉ុស្តិ៍តាខ្មៅ (រងរបួស ត្រង់លើភ្នែកខាងឆ្វេង និងក្រោមភ្នែកខាងឆ្វេង)។
ជនសង្ស័យឈ្មោះ ខៀវ ប៊ុនធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នាយរងការិយាល័យចរាចរណ៍ជើងគោក(ឃាត់ខ្លួន)។
សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និងជនល្មើស ដែលជាមិត្តភក្ដិគ្នា រួមទាំងមិត្តភក្ដិ៦នាក់ ទៀត បានចូលផឹកស៊ីក្នុងហាងជំនោធម្មជាតិ លុះផឹកABC អស់ម្នាក់ប្រហែល១០កំប៉ុង ក៏ស្រាប់តែជនរងគ្រោះ ហើយមិត្តភក្ដិម្នាក់ឈ្មោះ ឆៃ យ៉ា បានទាស់ពាក្យសម្ដីគ្នា រឿងផឹកតិចផឹកច្រើន ពេលនោះមិត្តភក្ដិ ក៏បានចាប់ទាញជនរងគ្រោះ ចេញក្រៅកញ្ចុះ ហើយជនល្មើស ក៏ចេញមកហាមជនរងគ្រោះ កុំឲ្យឈ្លោះប្រកែកគ្នា ទើបកើតជាទំនាស់គ្នាឡើង រហូតប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះ មានរបួសស្នាមតែម្តង៕
មតិយោបល់