ព័ត៌មានជាតិ

ចុងភៅស្រីម្នាក់ ត្រូវចោរ​ឆក់​យក​កាបូប​ នៅខណ្ឌ​សែន​សុខ

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​យក​កាបូប​លុយ​)​ នៅ​ចំណុច​តាម​ផ្លូវ​១០០៣​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​២​នាក់​ គេចខ្លួនម្នាក់​ មធ្យោបាយ​ម៉ូតូ​០១​គ្រឿង​ កាលពី​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៣០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ សូត្រ​ លាង​ហេង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ (​គ្មាន​សារធាតុ​ញៀន​)​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ជាតា​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ចុងភៅ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

វត្ថុ​តាង​ចាប់​យក​ ៖​ កាបូប​យួរដៃ​ពណ៌​ផ្កាឈូក​ចំនួន​០១​ ក្នុង​នោះ​មាន​លុយ​២០.០០០​រៀល​ និង​ទូរស័ព្ទ​ដៃ​ (​អ៊ិ​ន​ចុច​ពិល​)០១​គ្រឿង​ ប្រគល់​ជន​រង​គ្រោះ​វិញ​ ,​ ម៉ូតូ​០១​គ្រឿង​ ម៉ា​កនិច​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GE-2912​ របស់​ជនសង្ស័យ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

មតិយោបល់