ព័ត៌មានជាតិ

នារី ២នាក់ រងរបួសធ្ងន់ស្រាល​ ករណីរថយន្តដឹកទំនិញបុកពីក្រោយឡានដឹកដី បណ្ដាលឲ្យជ្រុលទៅប៉ះម៉ូតូ

កណ្ដាល: កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតលើផ្លូវជាតិលេខ១
ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តបង្កម៉ាក HYUNDAI ប្រភេទដឹកទំនិញធន់ធំ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-4933 អ្នកបើករត់គេច។
រថយន្តរងគ្រោះម៉ាក ISUZU បែនដឹកដីធន់តូច ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបររត់គេច។
ម៉ូតូរងគ្រោះម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ កណ្តាល1AD-4536 អ្នកបើកបរឈ្មោះ ស៊ន ស៊ីនួន ភេទស្រី អាយុ ២៥ឆ្នាំ (រងរបួសធ្ងន់) មុខរបរកម្មការនីរោងចក្រ នៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ អ្នករួមដំណើរឈ្មោះ ឡេង ឆវ័ន្ត ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបង្កធ្វើដំណើរពីអ្នកលឿងមកភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកពីក្រោយឡានដឹកដី ហើយឡានដឹកដីជ្រុលទៅបុកប៉ះម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់តាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់