ព័ត៌មានជាតិ

Update៖ រន្ធត់ហួសថ្លែង!​កូនប្រុសអាយុ ១៥ឆ្នាំ ឃើញស្រស់ៗ ឱពុកចង.កស្លាប់ទាំងព្រឹក

តាកែវៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីកូនឈ្មោះ ថាង ស៊ិនហួ ភេទប្រុស អាយុ ១៥ឆ្នាំ ប្រទះឃើញឪពុករបស់ខ្លួនធ្វើអត្តឃាត់(ចង.ក)សម្លាប់ខ្លួន ស្ថិតក្នុងភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ថាង ថៃរិទ្ធ អាយុ ៥៤ឆ្នាំ មុខរបរ ជាគ្រូបង្រៀន បាត់បង់សមត្ថភាពការងារ ក៏យកក្រមាពណ៌ក្រហមលាយខៀវ ចង.កភ្ជាប់ទៅនិងផ្ទោងសំយ៉ាបផ្ទះរៀបជាបន្ទប់ កម្ពស់២.៧ម៉ែត្រ បណ្ដាលឲ្យស្លាប់។

ក្រោយពីទទួលបានព័ត៌មានភ្លាម ផ្នែកកម្លាំងជំនាញកោសល្យវិច័យស្រុកសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះដល់កន្លែងកើតហេតុ និងមានការចូលរួមពីលោកមេភូមិ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ដើម្បីត្រួតពិនិត្យសាកសព។

មូលហេតុ៖ មានជំងឺរ៉ាំរៃប្រចាំកាយ និងផឹកស្រាស្រវឹងខួប។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនឯងប្រាកដមែន សពត្រូវប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់