ព័ត៌មានជាតិ

រថយន្តដឹកទឹកកកពន្លឺព្រះច័ន្ទ ធ្លាក់ទូដឹកពីក្រោយ ចូលផ្ទះពលរដ្ឋ កិនម៉ូតូមួយគ្រឿង

ព្រះសីហនុ: (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកកពន្លឺព្រះច័ន្ទ របូតទូផ្ទុកទឹកកពីក្រោយ ធ្លាក់ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូតខាតម៉ូតូ និងសម្ភារ:មួយចំនួ ប៉ុន្តែមិនបង្កឲ្យមានរបួសនោះទេ។

កើតហេតុនៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតជិតសាលាឆទាន ក្នុងសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់