ព័ត៌មានជាតិ

Update៖ អនាគតទៅជាយ៉ាងណា! សុទ្ធតែក្មេងៗ សមត្ថកិច្ច ឃាត់បាននៅផ្ទះសំណាក់ ហេង ហ៊ួរ

ភ្នំពេញ: នៅវេលាម៉ោងជាង១យប់ ឈានចូលនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ហេង ហ៊ួរ លេខ៩Eo ផ្លូវ២២១ ក្រុម ៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទចំនួន២គ្រឿង នៅបុរីកីឡា ក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យទី១ ឈ្មោះ អ៊ីង ឡាយហុក អាយុ១៩ឆ្នាំ ទី២ ឈ្មោះ ម៉ៅ រស្មី អាយុ១៧ឆ្នាំ ទី៣ ឈ្មោះ សៅ សុផល ភេទស្រី អាយុ១៧ឆ្នាំ និងទី៤ ឈ្មោះ គង់ ចន្ធូ ភេទស្រី អាយុ១៦ឆ្មាំ។

ក្រោយធ្វើសកម្មភាពប្លន់ ជនរងគ្រោះនៅសង្កាត់វាលវង់ បានសម្រេច ជនស្ស័យបានរត់គេចខ្លួន មកជួលបន្ទប់លេខ២០២ ជាន់ទី២ផ្ទះ សំណាក់ហេង ហួរ ផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ ទី៣ តែដោយទូរស័ព្ទរបស់ជនរគ្រោះ បានភ្ជាប់ប្រព័ន្ធ GPS ក៏បានឆែកឃើញទីតាំងជនសង្ស័យ រួចក៏សហការជាមួយ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់តែម្ដង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕

មតិយោបល់