ស្ទឹងត្រែងៈ បុរសវ័យកណ្តាលម្នាក់ ដើរសុខៗ ស្រាប់តែទាញកាំបិតពីរលក់មាន់ រត់មកអារ.កខ្លួនឯង បណ្ដាលឲ្យហូរឈាមពេញខ្លួន នៅមុខផ្ទះសំណាក់ យ៉ីហោអប្សារា ស្ថិតក្នុងភូមិកណ្តាល សង្កាត់/ក្រុង ខេត្តស្ទឹងត្រែង វេលាម៉ោង៨ និង៤៩នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។
បុរសខាងលើ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង ៣០ឆ្នាំ ស្លៀកខោខៀវឆ្នូតសរ ពាក់អាវសរដៃខ្លី។
មូលហេតុ៖ សង្ស័យប្រើសារធាតុញៀនហួសកម្រិត។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕
មតិយោបល់