ភ្នំពេញៈ បុរសម្នាក់ជាគ្រូបង្រៀនភាសាកូរ៉េ បានដេកស្លាប់ក្នុងផ្ទះសំណាក់ម្កុជមាស បន្ទាប់ពីនាំសង្សារ មកដេកនៅផ្ទះសំណាក់ខាងលើ កាលវេលាម៉ោង៣និង១០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវបេតុចូលពេទ្យសត្វ ត្រង់ចំណុចផ្ទះសំណាក់ម្កុជមាស ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ជនសងរងគ្រោះមានឈ្មោះ អឿន ប៊ុនធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបគ្រូបង្រៀនភាសាកូរ៉េ មានស្រុកកំណើតភូមិកោះវត្តឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៏សាត់។
តាមសាក្សីពីនារីជាសង្សារជនរងគ្រោះ បានឲ្យដឹងថា នាងនិងជនរងគ្រោះ បានស្គាល់គ្នារយៈពេលជាងមួយឆ្នាំមកហើយ ខណៈរូបគាត់ក៏បានដឹងថា ជនរងគ្រោះ មានប្រពន្ធនិងកូនផងដែរ ដោយនៅយប់កើតហេតុ រូបគាត់ បានណាត់ជួបគ្នា នៅផ្ទះសំណាក់ខាងលើ។
ប្រភពដដែល បានបន្ថែមថា សង្សារបស់គាត់ បានបើករថយន្តមួយគ្រឿង ម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2 B1583 ចេញពីពោធិសាត់ មកដល់ភ្នំពេញ ហើយបានណាត់ផឹកស៊ីជាមួយមិត្តភក្ដិ រហូតដល់ម៉ោង៩យប់ ទើបបែកហ្វូងគ្នា រួចក៏បាននាំសង្សារចូលមកដេកនៅផ្ទះសំណាក់ខាងលើ។
លុះដល់ម៉ោងប្រមាណជាង១ រំលងអធ្រាត្រថ្ងៃកើតហេតុ រូបនាងជាសង្សារ បានដាស់បុរសខាងលើឲ្យងើប ស្រាប់តែឃើញសង្សារត្រដខ្យល់ ពេលនោះគាត់ក៏បានចុះមកហៅម្ចាស់ផ្ទះសំណាក់ ដើម្បីយកបុរសជាសង្សារដាក់កង់បី ទៅមន្ទីរពេទ្យពេលយកដល់ក្រោម ទើបដឹកថា បុរសជាសង្សារបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុម្ចាស់ផ្ទះសំណាក់ បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានមកកន្លែងកើតហេតុ ហើយសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ ចុះមកត្រួចពិនិត្យធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារគាប់បះដូង រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់