ព័ត៌មានជាតិ

ជាងជួសជុលរថយន្តជនជាតិវៀតណាមម្នាក់ ត្រូវប៉ូលិសវាយខ្នោះ

ភ្នំពេញ: កម្លាំងចម្រុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោខណ្ឌឬស្សីកែវ បានវាយខ្នោះជាងជួសជុលរថយន្តជនជាតិវៀតណាមម្នាក់ បន្ទាប់ពីការបង្ក្រាបជាក់ស្តែង ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៣ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ណា ហៅហៃភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាមមានទីលំនៅ ផ្លូវបេតុង ភូមិបឹងព្រលឹត សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ ជាងជួសជុលរថយន្ត ប្រើប្រាស់សារធាតុញៀន។

សម្ភារ:ដកហូតរួមមាន៖ ម្សៅក្រាមសថ្លាមួយប្រអប់ដែក ឧបករណ៍ជក់មួយចំនួន និងម៉ូតូមួយគ្រឿងម៉ាក FOX ១៥០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HJ ៦៦៩៧ ។

ក្រោយឃាត់ខ្លួនផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់