បាត់ដំបងៈ កាលពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូតទោ ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាព្រឹកម៉ោងប្រមាណ៧ និង៣០ នាទី នៅចំណុចលើដងផ្លូវភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង មានករណី(ចោរឆក់ទូរស័ព្ទដៃ) មួយកើតឡើងក្នុងពេលដែលជនរងគ្រោះឈ្មោះ ហេង សុខលេង ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងឈរនិយាយទូរស័ព្ទ នៅលើម៉ូតូក្បែរចិញ្ចើមផ្លូវ នាចំណុចកើតហេតុខាងលើ។
សម្ភារៈបាត់បង់រួមមាន៖
-ទូរស័ព្ទដៃម៉ាក Sam Sung ចំនួន០១គ្រឿង។
ដំណើររឿង៖ នៅពេលធ្វើសកម្មភាពនេះក្រោមបញ្ជារបស់ឯក ឧត្តម ឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំអនុវត្តដោយធ្វើការស្រាវជ្រាវជាបន្ទាន់ ដែលក្នុងនោះមាន សម ត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមាន លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនិងកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ ដែលមានលោកវរសេនីយឯក អូន ហ្វៃ ជានាយការិយាល័យ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយជាជនដៃដល់ក្នុងករណី(ឆក់ទូរស័ព្ទដៃ) ខាង លើបានចំនួន ០២នាក់ក្នុងថ្ងៃដដែលនោះគឺ៖
១-ឈ្មោះ ជួន កក្តដា ហៅអាម៉ៅ ២៦ឆ្នាំទីលំនៅជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ជិន លីកា ភេទស្រី អាយុ ១៦ឆ្នាំ ទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដបង ។
វត្ថុតាងដកហូតពេលនេះមានម៉ូតូ ០១គឿ។
លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌបានឱ្យដឹថា លោកព្រមទាំងកងកម្លាំងនគរបាលនៅក្នុងផែន រួមទាំងនគរបាលក្រុង ស្រុកខិតខំប្រឹងប្រែងណាស់ នៅពេលមានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមកើតមានឡើងនៅក្នុងមូលដ្ឋាន ដោយមិនបានព្រងើយកន្តើយឡើយគឺ កម្លាំងនគរបាលរួមគ្នាភ្លាមៗអនុវត្តក្រោមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមស្នងការ។
លោកស្នងការរងបានបន្ថែមថា អ្វីដែលនគរបាលសម្រេចបាននៅពេលនេះគឺដោយបានការ ចូលរួមសហការណ៍ពីមហាជននៅគ្រប់មជ្ឈដ្ឋាន ហើយលោកសូមឱ្យមហាជនបន្តចូលរួមសហការណ៍ល្អជាមួយ សមត្ថកិច្ចនគរបាលជាបន្តទៀត ដោយភាតរ: ភាពបំផុត។
នៅពេនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកទូរស័ព្ទ ដៃរបស់ជនរងគ្រោះ និងបន្តរៀបចំ សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ វិធានការតាមផ្លូច្បាប់៕
មតិយោបល់