ព័ត៌មានជាតិ

ស្រឡាញ់អូនមួយពេលស្រឡាញ់គេមួយជីវិតបុកម៉ូតបណ្ដាលឲ្យរបួសធ្ងន់

ពោធិ៍សាត់: នៅវេលាម៉ោង ៥និង១៧នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាល តាមបណ្ដោយផ្លូវកា្រលកៅស៊ូ១ ខ្សែតភ្ជាប់ពី ឃុំរំលេច ទៅឃុំតាលោ ត្រង់ចំណុចខាងជើងលូឆ្លងផ្លូវមួយ ស្ថិតក្នុងភូមិតំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ភោគ ស៊ីហ៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាក វេវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ(រងរបួសស្រាល) និងប្រពន្ធឈ្មោះ កៅ ឆែ ភេទស្រី អាយុ ៣៣ឆ្នាំ (រងរបួសធ្ងន់) ពីរនាក់ប្តីប្រពន្ធរស់នៅភូមិ ត្រាចក្រោល ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តបង្ក ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1691 បើកបរដោយឈ្មោះ ខុន មិច រស់នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរត់គេចខ្លួនបាត់។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងខាងលើ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ដោយមិនបានមើលឆ្វេងស្ដាំឡើយ ទើបបណ្ដាលឲ្យកៀបម៉ូតូ១គ្រឿង ជិះ២នាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរស្របទិសគ្នាដួល។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបររថយន្តបើកបត់ឆ្លងផ្លូវគ្មានការ ប្រុងប្រយ័ត្ន ទើបមានគ្រោះថ្នាក់បែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរំលេច ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពរំលេច៕

មតិយោបល់