ព័ត៌មានជាតិ

ទីផ្សារ​​មូល​​បត្រ​​កម្ពុជា​ បង្កើន​​​ការ​ជួញ​​ដូរ ​ដែល​មានរ​ហូត ​៦​​ដង​​ក្នុង​១​ថ្ងៃ

យោងតាម​សេចក្ដីប្រកាស​នៅលើ​គេហទំព័រ ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ (ជ.ម.ក)បាន​ឲ្យ​​ដឹង​ថា ចាប់ពី​ថ្ងៃទី ១១​ខែមីនា ឆ្នាំ ២០១៣ ខាងមុខនេះ​តទៅ ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​បង្កើន​ការជួញដូរ ចំនូ​ន ៦​ដង​ក្នុង​១​ថ្ងៃ​។​
​បច្ចុប្បន្ន​ការជួញដូរ​នៅលើ ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា មាន​ចំនួន​ត្រឹមតែ ២​ដង ក្នុង​១​ថ្ងៃ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី ១១​ខែមីនា ខាងមុខនេះ​តទៅ ការជួញដូរ​នឹងត្រូវ​បន្ថែម ចំណែកឯ​បិទ​បើក​ទីផ្សារ​មិន​ត្រូវបាន​ផ្លាស់ប្ដូរ​នោះទេ​គឺ​រក្សាទុក​នៅ​ដដែល ដោយ​បើក​នៅ​ម៉ោង ៨​ព្រឹក និង​បិទ​វិញ​ម៉ោង ១១ និង​៣០​នាទី​។​
​ចាប់ពី​ថ្ងៃទី​១១​ខែមីនា ខាងមុខនេះ​តទៅ ការជួញដូរ​មាន ៦​លើក ដែល​លើក​ទី​១ ធ្វើឡើង​នៅ​ម៉ោង​៩ លើក​ទី​២ ធ្វើឡើង​នៅ​ម៉ោង ៩​និង​៣០​នាទី លើក​ទី​៣ ធ្វើឡើង​នៅ​ម៉ោង ១០ លើក​៤ ធ្វើឡើង​នៅ​ម៉ោង ១០​និង​៣០​នាទី លើក​ទី​៥​ធ្វើឡើង​នៅ​ម៉ោង ១១ និង​លើក​ទី​៦​ធ្វើឡើង​នៅ​ម៉ោង ១១​និង​៣០​នាទី​៕

Public Announcement On Changes of Securities Market Operations_KH

មតិយោបល់