ព័ត៌មានជាតិ

ស្ត្រីម្នាក់បានលង់ទឹកស្លាប់គួឲ្យអាណោចអាធម៍ នៅទឹកជ្រោះតាប៉ន

កោះកុង: ស្ត្រីម្នាក់បានលង់ទឹកស្លាប់គួឲ្យអាណោចអាធម៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទឹកជ្រោះតាប៉ន ស្ថិតនៅក្នុងភូមិ ព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ គន្ធា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានសហការជាមួយ កម្លាំងអធិការក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យខេត្ត បានចុះធ្វើកោសល្យវិច្ច័យសពស្ត្រីម្នាក់ ដែលបានស្លាប់ដោយសារលង់ទឹក
ក្រោយធ្វើការពិនិត្យរួច បានបញ្ជាក់ថា សពពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយជនរងគ្រោះមានជំងឺប្រចាំកាយ ឆ្កួតជ្រូក សាកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់