ព័ត៌មានជាតិ

អាសូរណាស់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់បន្ទាប់ពីរន្ទះបាញ់ នៅស្រុកថ្មគោល

បាត់ដំបង: មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ ច្រើនក៏មានករណីរន្ទះបាញ់បណ្តាលឲ្យត្រូវមនុស្សចំនួន០២នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង២០នាទីរសៀល នៅថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ ច្រើនក៏មានករណីរន្ទះបាញ់បណ្តាលឲ្យត្រូវមនុស្សចំនួន០២នាក់គឺ
១.ឈ្មោះបឿន ទ្រី ភេទប្រុសអាយ៣៨ឆ្នាំនៅក្រុមទី៤៨ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល
មូលហេតុ:ជនរងគ្រោះកំពុងឈរមើលគេភ្ជួរស្រែក៌រន្ទះបាញ់បណ្តាលឱ្យស្លាប់
នៅកន្លែងកើតហេតុតែម្តង។
២.ឈ្មោះជិន ណារ៉ា ភេទប្រុសអាយុ៦១ឆ្នាំនៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល
មូលហេតុ:រន្ទះបាញ់ទូរទស្សន៌ក៏បណ្តាលឲ្យត្រូវជនរងគ្រោះកំពុងអង្គុយជិតទូរទស្សន៏រងគ្រោះធ្ងន់សំរាកនៅមន្ទីរពេទ្យ៕

 

មតិយោបល់