ភ្នំពេញៈ កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០នាទី ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ កម្លាំងការិយាល័យ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានធ្វើការឆែកឆេរផ្ទះលេខផ្ទះលេខ ២១Z ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ និង ចាប់យកភស្តុតាង រថយន្តមួយគ្រឿងម៉ាក Toyota Camry ពណ៌ទឹកមាស ស៊េរីឆ្នាំ ២០០២ ពាក់ស្លាកលេខ ភ្នំពេញ2AI-9239 ដែលពាក់ពន្ធ័បទល្មើស អំពើលួច ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ មានឈ្មោះ ៖
ជនសង្ស័យ
១-ឈ្មោះ ឈន សុភារម្យ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០០ ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ, ទី២ឈ្មោះ តាំង ឈីវហុក ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៦៤ ផ្លូវលេខ១៣២Z សង្កាត់ ទឹកល្អក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ភស្តុតាងនិងវត្ថុតាងចាប់យក៖ សោចង្កូតរថយន្ត ចំនួន២ដើម, កូនកន្ត្រៃចំនួន ១,កូនសោលេខ១០ចំនួន១, ក្បាលកូវអាគុយរថយន្តចំនួន១ ,រថយន្តមួយគ្រឿងម៉ាក Toyota Camryខាងលើ ជារបស់ជនរងគ្រោះ ឈ្មោះ វង្ស សម្ភស្សហាសស្តា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់