ព័ត៌មានជាតិ

ប្រទះឃើញ សពបុរសម្នាក់ ដេកស្លាប់ក្នុងអូរ

កំពង់ធំ: នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅតំបន់អូរទឹកថ្លា ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ស៊ឹម ជ័រ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មូលហេតុ៖ ស្រវឹងស្រា ចុះងូតទឹកអូរ បណ្តាលឲ្យលង់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់