ព័ត៌មានជាតិ

គួរឲ្យរន្ធត់! ២នាក់ប្ដីប្រពន្ធ ស្លាប់ក្រោមរថយន្តយ៉ាងអាណោចអាធ័ម

ប៉ៃលិន: នៅវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះចរារចណ៍ រវាងរថយន្ត និងម៉ូតូ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-8376 បើកបរដោយឈ្មោះ ឈៀ ភេទប្រុស អាយុ ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរជាមួយប្រពន្ធឈ្មោះ ពេជ្រ វិត ភេទស្រី អាយុ ២០ឆ្នាំ (របួសធ្ងន់ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ) ទាំង២នាក់រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុង/ខេត្តប៉ៃលិន។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ប៉ៃលិន 3A-0327 បើកបរដោយឈ្មោះ សេប សុង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរពឺត សង្កាត់ទួលលា្វ ក្រុងប៉ៃលិន រួមដំណើរជាមួយឈ្មោះ នុន បុស ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

មូលហេតុ៖ ម៉ូតូបើកវ៉ារថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ដឹកទឹកកក) ដែលធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង ហើយក៏ទៅបុករថយន្ត១គ្រឿងទៀត (មិនស្គាល់ម៉ាក) ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្តដឹកទឹកកក កិនស្លាប់តែម្ដង។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់