ព័ត៌មានជាតិ

មុខសញ្ញាលួចប្រាក់ដុល្លារម្នាក់ ត្រូវបង្ក្រាប និងឃាត់ខ្លួន នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១៤និង០០នាទីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ ៣២១ ផ្លូវបេតុងក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានករណីបាត់លុយដុល្លារ។

លុះដល់វេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលប៉ុស្តិ៍ឬស្សីកែវ បានចុះឃាត់មុខសញ្ញាឈ្មោះ ហ៊ត សុវត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ នៅចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ (មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ហួត កែវភេទស្រី អាយុ៨៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣២១ ផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

សម្ភារៈបាត់បង់៖ ប្រាក់ចំនួន៨៥ដុល្លារ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានជំនាញខណ្ឌ និងប៉ុស្តិ៍ សាកសួររួចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់