ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបញ្ជាក់ ករណីឃាត់ខ្លួនជនល្មើស ៣នាក់ ដែលនាំសាច់ប្រាក់ចូលមកកម្ពុជា គ្មានប្រភពច្បាស់លាស់

ភ្នំពេញៈ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញប្រកាសព័ត៌មាន បញ្ជាក់អំពីករណីឃាត់ខ្លួនជនល្មើស ៣រូប ដែលនាំសាច់ប្រាក់ចូលមកកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីការឃាត់ខ្លួនសួរចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង ០៣ រួចមក សមត្ថកិច្ចបានរៀបចំបែបបទ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមតែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកងកម្លាំងនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីមានសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ រូប ដែលបាននាំចូលសាច់ប្រាក់ចំនួន ៣,៥២០,០០០ ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកព្រះរាជាណាចក្រកម្ពុជា៕

មតិយោបល់