ភ្នំពេញៈ ស្រ្តីម្នាក់បានផ្លោងខ្ទាតចេញពីលើម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈប្តីកំពុងឌុបឆ្លងផ្លូវ ហើយក៏ត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពាក់កណ្តាល។
បើតាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានជើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដលចំនុចកើតហេតុកែងផ្លូវ១៩៣ ក៏មានម៉ូតូមួយគ្រឿងទៀតបើកដោយយុវជនម្នាក់រួមដំណើរជាមួយប្រពន្ធតាមបណ្ដោយផ្លូវ១៩៣ពីកើតទៅលិចបានឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងនោះបុកចំពាក់កណ្ដាលដួលផ្លោង បណ្តាលឲ្យស្ត្រីជាប្រពន្ធបោកនឹងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤៩នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ស្ថិតក្នងសង្កាត់ទំនប់ទឹកខណ្ឌចំការមន។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ឲ្យភាគីទាំងពីរនាក់សំរបសំរួលគ្នា ដោយខាងម្ចាស់ម៉ូតូវីវ៉ាបានសងសំណងទៅលើជនរងគ្រោះចំនួន១០០ដុល្លាដើម្បីបញ្ចប់រឿង៕
មតិយោបល់