ព័ត៌មានជាតិ

ចោរអស់លក្ខណ៍! ឡើងដំបូលផ្ទះ ប៉ងគាស់ចូលលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រៃវែង: កម្លាំងសមត្ថកិច្ចអធិការស្រុកស្វាយអន្ទរ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ពាក់ព័ន្ធនឹងករណីឡើងដំបូលផ្ទះបម្រុងគាស់ចូលលួចទ្រព្យសម្បត្តិពលរដ្ឋ។

ហេតុការណ៍នេះ កើតទ្បើងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១ និង៥នាទី ស្ថិតនៅខាងលិចរង្វង់មូលស្វាយអន្ទរ
ភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ សេង តាំងគោ អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ចិន ម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានឲ្យដឹងថា ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាពឡើងលើដំបូលផ្ទះជនរងគ្រោះ ចំពេលសមត្ថកិច្ច កំពុងល្បាត ទើបធ្វើការទ្បោមព័ទ្ធ
ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីធ្វើការសាកសួរ នឹងចាត់ការតាមនិតិវិធី៕

មតិយោបល់