ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ប្រើកាំបិតចាក់បុរសម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ ក្នុង​ការដ្ឋាន​សំណង់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ត្រង់​ចំណុច​ក្នុង​ការដ្ឋាន​ សំណង់​ក្រសួង​អភិវឌ្ឍន៍​ ជនបទ​ផ្លូវ​១៦៩​ ភូមិ​៨​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ មាន​ករណី​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទំ​ម្ង​ន់​ទោស​ (​ចាក់​គេបណ្តាល​ឲ្យ​រងរបួស​)​ កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​និង​០០​នាទី​។​

​ជនសង្ស័យ​ឈ្មោះ​ យូ​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​សំណង់​ មាន​ទីលំនៅ​ ភូមិ​ឡ​ទឹកត្រី​ ឃុំ​លេខ​២​ ស្រុក​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ស្នាក់​នៅ​បណ្តោះអាសន្ន​ ក្នុង​ការដ្ឋាន​សំណង់​ ក្រសួង​អភិ​វ​ឌ្ឈ​ន​ជនបទ​ ផ្លូវ​១៦៩​ ភូមិ​ ៨​សង្កាត់​មិត្តភាព​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សេត​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅ​ក្នុង​ការ​ដ្ឋាន​ សំណង់​ក្រសួង​អភិវឌ្ឍនជនបទ​ សង្កាត់​មិត្តភាព​ខណ្ឌ​៧​មក​រា​ ។​

​នៅ​ថ្ងៃខែ​និង​ទីកន្លែង​ កើតហេតុ​ខាងលើ​ ជនសង្ស័យ​ និង​ ជន​រង​គ្រោះ​ បាន​ចេញ​មក​ផឹកស៊ី​ជាមួយ​គ្នា​ នៅ​លើ​សួនច្បារ​ ក្តាន់​ពីរ​ ពេល​ផឹកស៊ី​ ជនសង្ស័យ​ បាន​យក​កាំបិត​សាំង​គី​ម​ ១​ ដើម​មក​ជាមួយ​ផង​ ពេល​ផឹកស៊ី​ ជនសង្ស័យ​ និង​ជន​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ដោយ​ពាក្យ​សម្ដី បន្តិច​បន្តួច​ ពេល​ផឹកស៊ី​ហើយ​ ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ការ​ដ្ឋា​ន​វិញ​ហើយ​ ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្រោយ​ រួច​ដក​កាំបិត​សាំង​គី​ម​ ចាក់​ជន​រង​គ្រោះ​មួយ​ កាំបិត​ ចំពោះ​ជន​រង​គ្រោះ​ បាន​ស្រែក​ឲ្យគេ​ជួយ​ ហើយ​ត្រូវ​កម្លាំងល្បាត​ សហ​ប៉ុស្តិ៍​កំពុង​ដើរ​ល្បាត​ ដល់​ចំណុច​នោះ​ ឃើញ​ក៏​ចាប់ខ្លួន​ ជនសង្ស័យ​យក​មក​ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មិត្តភាព​ ហើយ​នាំ​ជន​រង​គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ ដើម្បី​ព្យាបាល​របួស​។​

​ដកហូត​សម្ភារ​ និង​វត្ថុ​តាង​ រួម​មាន​ ៖​ កាំបិត​សាំង​គី​ម​ ០១​ ដើម​ប្រវែង​ ៣​ ស​/​ម​។​ ជនសង្ស័យ​ធ្វើតេស្ត​ អវិជ្ជមាន​ (​គ្មាន​សារធាតុ​ញៀន​)​ ។​

​បច្ចុប្បន្ន​កំពុង​ឃាត់ខ្លួន ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ៕

មតិយោបល់