ព័ត៌មានជាតិ

ជើងមាន់​ឆ្អឹង​មាន់​និង​ប្រហិត​ខូច​គុណភាព​រាប់រយ​គីឡូក្រាម​ត្រូវ​បាន​កម្លាំងចំរុះ​ច្រក​អន្តរជាតិ​ជាំ ចាប់​បង្ក្រាប​ដុត​បំផ្លាញចោល​

​ឧត្តរមានជ័យ​៖​សាច់​មាន់​ជាប់​ឆ្អឹង ជើង​មាន់​និង​ប្រហិត​ខូចគុណភាព រាប់រយ​គីឡូ​.​ក្រាម​ដែល​លួចលាក់​តាម​រថយន្ត​និង​តាម រទេះ​ចូល​តាម​ច្រក​អន្តរជាតិ​ជាំ ត្រូវបាន​កម្លាំង​ចំរុះ ចាប់​បង្កា​ប​ដុត​កំទេច​ចោល​។​ហេតុ​ការ​កម្លាំងចំរុះ ចាប់​បង្ក្រាប​សាច់មាន់​ជាប់​ឆ្អឹង ជើង​មាន់ និង​ប្រហិត​នោះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​សីហា​ឆ្នាំ​២០១៤​នៅ​ចំណុច ច្រក​អន្តរជាតិ​ជាំ​ស្ថិតនៅក្នុង​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កម្លាំង​ចូលរួម​មាន កាំកុងត្រូល​. គយ ទីស្នាក់ការ​ច្រក​និង ប៉ូលិសអន្តោប្រវេសន៍​។​

​លោក​ឃី​វ ចាន់​សុខុម​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹងថា​សាច់​មាន់​ជាប់​ឆ្អឹង ជើង​មាន់​និង​ប្រហិត ខូច​គុណភាព​តែងតែ​មាន​ការ​លួចលាក់​តាម​រថយន្ត​និង​តាម​រទេះ កប់​ខាងក្រោម អីវ៉ាន់​យកទៅលក់ ចែកចាយ​នៅក្នុង​ទី​រួម​ខេត្ត​និង​តាម​បណ្តាល​ស្រុក ហើយ​រហូត​យក​ទៅ​លក់​ដល់​ខេត្ត​សៀមរាប​ទៀតផង​។​លោក​ឃី​វ ចាន់ សុខុម​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តទៀតថា សាច់​មាន់​ជាប់​ឆ្អឹង ជើង​មាន់​និង​ប្រហិត​ទាំងនោះ គឺ​គេ​ដាក់​ជាតិ គីមី​ដើម្បី រក្សា​ទុក​បាន​យូរ​ដើម្បី​កំ​ឲ្យ​ស្អុយ ត្រង់នេះ​ហើយ​ដែល​ប្រជា​ពលរដ្ថ​មិន​ដឹង​ចេះតែ ហូប​ធើ្វ​ឲ្យមាន​ជំងឺ​ជា​ច្រើន​មុខ​ទៀត​ផង ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ទីរួមស្រុក​ដែល​មាន​ការខ្វះខាត​ចេះ​តែ​ទិញ​យក​ទៅ​ហូប​មិន​ដឹង​ពី​ផល ប៉ះពាល់​អ្វី​ទាំងអស់ឲ្យ​តែ​ថោក​ចេះតែ​ហូប​ហើយ​។​លោក​ឃី​វ ចាន់​សុ ខុម ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តទៀតថា កម្លាំងចំរុះ​ខិតខំ​ចាប់​បង្ក្រាប​យ៉ាងណា​ក៏ដោយ​ក៏​នៅតែ​មាន​ការ​លួចលាក់​យក​ចូល​តាម​ច្រក​របៀន​ដែល ក៏ ទើស្បីយ៉ាងណា​ក៏ដោយ កម្លាំង​ចំរុះ​នៅ​ឈរជើង​តាម​ច្រក​ត្រូវតែ​ចាប់​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​។​

​លោក​ឃី​វ ចាន់​សុ ខុម​បាន​បន្ត​ឲ្យដឹងទៀតថា ក្នុង​ការចាប់​បង្ក្រាប​នោះ គឺ​មាន​សាច់មាន់​ជាប់​ឆ្អឹង​និង​ជើងមាន់​មាន​ចំនួន​៩៥​គីឡូក្រាម​និង​ប្រហិត​គ្រប់​ប្រភេទ​ចំនួន​៣០​គីឡូក្រាម ហើយ​សាច់មាន់ ជើង​មាន់​និង​ប្រហិត​ជាច្រើន​មុខ​ត្រូវបាន​ដុត​កំទេច​ចោល​នៅ​ខាងក្រោយ​ទីស្នាក់ការ​រីឯ​ម្ចាស់ បាន​ធ្វើ​ការអប់រំ សូមឲ្យ បញ្ឈប់​នាំចូល​សាច់មាន់ ជើង​មាន់​និង​ប្រហិត​ខូចគុណភាព​បន្តទៀត បើ​ថ្ងៃក្រោយ​កម្លាំង​លោក​ចាប់​ទៀត​និង​ធ្វើការ​ពិន័យ​ឲ្យ​ចាស់ដៃ​តែម្តង​៕​
IMG_0979

មតិយោបល់