ព័ត៌មានជាតិ

ជនសង្ស័យ ម្នាក់លួច ម៉ូតូនៅ ចំណុច ក្នុង បរិវេណ ម ជ្ឈ ម ណ្ឌុ ល ម៉ុង ឌី យា ល់នគរបាលឃាត់ខ្លួន

ភ្នំពេញ: នៅវេលា ម៉ោង ប្រហែល ៧ និង ១០ នាទី ថ្ងៃ ទី ២៨ ខែមេសា ឆ្នាំ ២០១៩ កម្លាំង ល្បាត អធិការដ្ឋាន នគ បាល ខណ្ឌទួលគោក បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ជាក់ស្ដែង ពី បទ លួច ម៉ូតូ ប្រព្រឹត្ត នៅ ចំណុច ក្នុង បរិវេណ ម ជ្ឈ ម ណ្ឌុ ល ម៉ុង ឌី យា ល់ ដី ឡូ លេខ ៣១៥ ក្រុម ៥០ ភូមិ ៨ សង្កាត់ ផ្សារ ដើម គ ដោយ ឃាត់ បាន នៅ មុខ ផ្ទះ លេខ ១៦១Q ផ្លូវ លេខ ២១៥ ក្រុម ទី ៤៤ ភូមិ ១០ សង្កាត់ ផ្សារ ដេប៉ូ ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស រិ ទ្ធី ហៅ ក្លូ ជា មុខសញ្ញា ចាស់ ធ្លាប់ ជាប់ ពន្ធនាគារ ញឹកញាប់ ពី បទ លួច ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំ ពិតប្រាកដ ស្នាក់ នៅ ពុំ ពិតប្រាកដ មាន ទីកន្លែង កំណើត ភូមិ ដំណាក់ រាជា ឃុំ ប្រាំបី មុំ ស្រុក ទ្រាំង ខេត្តតាកែវ ។

ជន រង គ្រោះ ឈ្មោះ សាន ស៊ី ណា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ លត ឆា ស្នាក់ នៅផ្ទះ លេខ ៦៩ ផ្លូវ លេខ ១៣៨ ក្រុម ទី ភូមិ សង្កាត់ ផ្សារ ដេប៉ូ ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

សម្ភារ បាត់បង់ ៖ ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា C125 ពណ៌ ខ្មៅ ដែល មាម ស្លាក លេខ 1AX5739 លេខ តួ និង ម៉ាស៊ីន ៨៦០០៣៤៤ ។ ដោយ មានការ សម្របសម្រួល ពី លោកស្រី សុង ឆ វ័ ន្ត ព្រះរាជ អ ជ្ញា រង សាលាដំបូង រាជធានី ភ្នំពេញ ម៉ូតូខាងលើ បាន ប្រគល់ ជូន ជន រង គ្រោះ វិញ តាម ការ ស្នើ សុំ ។

ការ ធ្វើ តេស្តស្វែងរក សារធាតុ ញៀន ក្នុង ទឹកនោម ជនសង្ស័យ ឈ្មោះ ស រិ ទ្ធី ហៅ អា ក្លូ លទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុង ឃាត់ខ្លួន ជា បណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បី ធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការ តាម ផ្លូវច្បាប់ ៕

មតិយោបល់