កណ្ដាលៈ កាលវេលាម៉ោង២១និង៤៩នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូ រិចវើល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលមានករណីចាប់បានចោរលួចកាត់ខ្សែភ្លើង។
ជនសង្ស័យឈ្មោះរ៉ន វ៉ាត ប្រុស អាយុ២៦ឆ្នាំ ខ្មែរ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្ត កំពង់ចាម មុខរបរ ធ្វើកម្មកសំណង់ រស់នៅភូមិ-ឃុំកើតហេតុឃាត់ខ្លួន។
ជនរងគ្រោះ ឈ្មោះ ហ្វាង កុកលាប់ (FANG .KOKLAP) ភេទ ប្រុស អាយុ៥០ ឆ្មាំ ជនជាតិសិង្ហបុរី ស្នាក់នៅក្នុងក្រុមហ៊ុន កាស៊ីណូរិចវើល មុខរបរ អ្នកគ្រប់គ្រងមើលការងារកាស៊ីណូរិចវើល។
វត្ថុតាងចាប់យក៖កំណាត់ខ្សែភ្លើងស្ពាន់ក្រហមជាច្រើនកំណាត់-កាំបិតចែតចំនួន០១ដងឬស្សី ។
សមត្ថកិច្ចឲ្យដឹងថា កាលវេលាម៉ោង២១និង៤៩នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ខណៈពេលនោះជនរងគ្រោះ
កំពុងសំរាកនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ក៏មានក្រុមការងារ បានឆាតទូរស័ព្ទមកប្រាប់ថា៖ចាប់បានចោរលួចកាត់ខ្សែភ្លើង។ជនរងគ្រោះ ក៏បានចេញមកមើលឃើញជនសង្ស័យ រួមទាំងវត្ថុតាង កំណាត់ខ្សែភ្លើង ជាច្រើនកំណាត់ ខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចវរៈ៦០៥ ក្រោយមក ក៏បានប្រគល់ជនសង្ស័យ មកប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីចាត់ការតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់